រដ្ឋបាលខេត្តកោះកុង ស្នើដល់ម្ចាស់ផលិតផល ត្រូវបង្កើនគុណភាពសុវត្តិភាពខ្ពស់ និងសូមបងប្អូនពលរដ្ឋទាំងអស់ ចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ ,លោក សំរិទ្ធ ភារុន)

==

ខេត្តកោះកុង ÷  ពិធីសិក្ខាសាលាស្តីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក តាន់ យុវរដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ -លោកប្រធាន អនុប្រធាន សមាជិក និងទីប្រឹក្សាសភាពាណិជ្ជកម្មខេត្ត -ឧកញ្ញា លោក លោកស្រី ផលិតករ សិប្បករ ពាណិជ្ជករ សហគមន៍ សមាគមក្រុមហ៊ុន ក្នុងខេត្តកោះកុង។ 


លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មករសួងពាណិជ្ជកម្ម បានបង្ហាញពី យុទ្ធសាស្ត្រជំរុញផលិតផលសក្តានុពលកម្ពុជាដើម្បីនាំចេញ ដែរបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ ផលិតករ សិប្បករ ពាណិជ្ជករ និងអាជីករ សហគមន៍ សមាគមក្រុមហ៊ុន យល់ដឹងកាន់ជ្រួតជ្រាប ជម្រុញផលិតផលអោយកាន់តែមានគុណភាព សុវត្តិភាព និងភាពអភិវឌ្ឍន៍រីកចំរើនទៅមុខ តាមរយៈ ពិធីសិក្ខាសាលាស្តីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជានេះ។ 


លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍លើកឡើងថា ÷  រដ្ឋបាលខេត្តកោះកុងទាំងមូលបានយកអស់កម្លាំងកាយ រិះរកមធ្យោបាយគ្រប់ប្រភេទ ដើម្បីប្រែក្លាយ ទឹកដីមួយនេះ ឱ្យក្លាយជាគោលដៅអភិវឌ្ឍន៍ពេញលេញ ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយ អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកាលពី ខែសីហា ឆ្នាំ២០២៣ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងកម្មវិធី គោលនយោបាយអាទិ ភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុច កម្មវិធីទី៥ «ការដាក់ចេញនូវ យន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិត សមរម្យ។ ជាក់ស្តែង ការអភិវឌ្ឍខេត្តទាំងមូលក្នុងរយៈពេលកន្លងមកនេះ បានជំរុញវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សុខាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗទៀត មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ 


លោក ឈេង សុវណ្ណដា បានអោយដឹងទៀតថា ÷ ក្នុងនោះខេត្តកោះកុង មានផលិតផលកសិកម្ម និងឧស្សាហកម្មសក្តានុពលចំនួន ៤៤ មុខ ដែលត្រូវ បានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀតត្រូវបាន កត់សម្គាល់ថា ជាផលិតផលសក្តានុពលរបស់ខេត្តកោះកុង ហើយផលិតផលទាំងនេះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ

តាមរយៈការពិព័រណ៍ ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ វេទិកាផ្សេងៗ។ 


លោកអភិបាលរងខេត្ត សូមស្នើដល់បងប្អូន ជាម្ចាស់ផលិតករ សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ កសិករ អ្នក ផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរ បទពិសោធន៍គ្នាក្នុងការផលិត ការផ្តល់ព័ត៌មានជូនដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជន សម្រាប់ 

លក់ផលិតផលរបស់ខ្លួន ពិសេស លោក សូមស្នើដល់បងប្អូនពលរដ្ឋទាំងអស់ចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ 


លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អោយដឹងថា ÷ ដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់ផលិតផលកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជនយើងឱ្យគាំទ្រដល់ផលិតផលក្នុងស្រុក។ ដើម្បីសម្រេចបានវត្ថុបំណងខាងលើ ក្រសួង ពាណិជ្ជកម្ម តែងបានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំច្នៃប្រឌិត ផលិតទំនិញឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស ហើយជាជំហានៗ អាចនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបាននាពេលខាងមុខ។ 


លោក តាន់ យុវរដ្ឋ បានអំពាវនាវ ÷ ដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ។ 

ទន្ទឹមនឹងនេះដែរ ផលិតករខ្មែរក៏ត្រូវខិតខំផលិតនូវទំនិញដែលមានគុណភាព សុវត្ថិភាព មានស្តង់ដារអនាម័យ មានព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងមានបិទកាលបរិច្ឆេទផលិត និងកាល បរិច្ឆេទផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។












Powered by Blogger.