ប្រទះឃើញសាកសព បុរសម្នាក់ស្លាប់ដោយលង់ទឹកព្រែកកោះប៉ោ
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ក្រោយពេលមានការរាយការណ៍ពីពលរដ្ឋថា÷ ទើប ប្រទះឃើញ មានមនុស្សស្លាប់អណ្ដែតទឹក អាជ្ញាធម៌មូលដ្ឋាន គ្រូពេទ្យនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ ។
យោងតាមរបាយការណ៍របស់ប៉ូលីសបានឱ្យដឹងថា÷ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចំពោះករណីនេះ បានកើតឡើងនៅចំណុច ព្រែកកោះប៉ោ ក្បែរផែរ៉ូយ៉ាល់ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
រីឯសពជនរងគ្រោះ មានឈ្មោះ តាវី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ។
បន្ទាប់ពីការពិនិត្យសាកសព របស់គ្រូពេទ្យឃើញថា ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះបានប្រគល់ជូន អាជ្ញាធរមូលដ្ឋានយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តនាងកុកផងដែរ ។
Post a Comment