ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដបុកឲ្យស្លាប់ ស្រុកស្រែអំបិល
#ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តចំនួន ៣ គ្រឿងនិងម៉ូតូ ០១ គ្រឿង
ដោយបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៥០-១៥១) ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្តកោះកុង ។
កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩:៥០នាទី ព្រឹក។
យោងតាមរបាយការណ៍ របស់ប៉ូលីសចរាចរណ៍បានឲ្យដឹងថា÷ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះកើតឡើង ដោយសារ÷ អ្នកបើកបររថយន្តម៉ាក ស៊ាំយ៉ុង បានបើកបរមិនប្រកាន់ស្ដាំ រួចបានចូលចំណែកផ្លូវនៃរថយន្តធំមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ស្លាកលេខAT22. 3-2009 បុកចំពីចំហៀងខាងឆ្វេងពេញទំហឹង។
ឯរថយន្តធំម៉ាក ហ៊ីយ៉ាន់ដាយស្លាកលេខ AT22. 3-2009 បានរេចង្កូតទៅបុករថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ នឹងកន្លែងកើតហេតុតែម្ដង ។
ចំណែក រថយន្ត ម៉ាកស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (ភ្នំពេញ 2H-0930) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។ រីឯរថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ AT22 3-2009 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន ក្រោយពេលកើតហេតុ ។
មួយទៀតគឺ រថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ថ្នាក់លេខភ្នំពេញ 3C-7073 បើកបរដោយឈ្មោះ សាញ់ ស៊ីឡន ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិ អន្ទុង ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានរបួស)។
ភាគី ម៉ូតូម៉ាក់ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះសីហនុ1F-9974 បើកបរដោយឈ្មោះ ឈិន សឿន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សូ សាម៉ន ភេទស្រី អាយុ ២៧នឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរមានទីលំនៅ ភូមិ ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់ទាំង ០២ នាក់។
សាកសពទាំងពីរនាក់ សមត្ថកិច្ចបានប្រគល់ទៅអោយបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន រថយន្តទាំង៣គ្រឿងរួមទាំងម៉ូតូ០១គ្រឿង ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើបន្តតាមនីតិវិធី ។
Post a Comment