ព្រឹកនេះ , លោក ម៉ែន ចាន់ពន្លឺ ប្រគល់អំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉ែន ចាន់ពន្លឺ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១គ្រួសារ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
អំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ម៉ែន ចាន់ពន្លឺ និងក្រុមការងារ បានប្រគល់ជូននាឱកាសនោះរួមមាន ៖ កង់ ចំនួន ១គ្រឿង ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម សៀវភៅសរសេរ ចំនួន ២០ក្បាល សម្ភារះសិក្សា ចំនួន ១កញ្ចប់ មី ចំនួន ១កេស ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ និងទឹកបរិសុទ្ធ ចំនួន ៥យួរ៕
Post a Comment