រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ
(ដោយ លោក សំរិទ្ធភារុន) !!
ខេត្តកោះកុង ; ថ្ងៃសៅរ៍ ១០ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ថ្លែងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង
លោកជំទាវអភិបាលខេត្ត បានថ្លែងឲ្យដឹងថា÷ ថ្មីៗនេះ ដើម្បីបន្តរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្ម របស់រោងចក្រ ពេលដែលមានការថមថយខ្សែចង្វាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។
លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ ការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្ម កុមារ និងការងារដោយបង្ខំ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានទទួលស្គាល់ថា មានស្ថានភាពល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យ ការងារ ការពង្រឹងយន្តការអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ការបង្កើតយន្តការ អធិការកិច្ចអន្តរក្រសួង សំដៅធានាបាននូវប្រសិទ្ធភាពនៃអនុលោមភាពតាមច្បាប់របស់សហគ្រាស គ្រឹះស្ថាន។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដល់ចំនួន ២០០ដុល្លារ អាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ ទៅ ២២៨ ដុល្លារអាម៉េរិកក្នុងមួយខែ។ ដោយអនុវត្តតាមទិសស្លោក សហគ្រាស គ្រឹះស្ថានមួយ ជាសហគមន៍សុខសាន្តមួយ សុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានពង្រឹង។ ការដោះស្រាយវិវាទការងារ កាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹង សមត្ថភាពមន្ត្រីផ្សះផ្សា អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសន្ទនាសង្គម តាមរយៈយន្តការ ត្រីភាគី និងការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល។
រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្ត ថ្នាលឌីជីថលសេវាការងារ ព្រមទាំងរៀបចំ "វេទិកាការងារ ថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់ សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។ អត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣%។
ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្ដល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណង ចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបាន ឱកាសការងារនៅក្រៅប្រទេសជូនបងប្អូនពលករយើងសរុបចំនួនប្រមាណ ១,៣លាននាក់ ដែលមិនត្រឹមតែ អាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។
រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦- ២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាន និងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ។
កាន់តែមានលក្ខណៈពេញលេញ។ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ និងមន្ត្រីសាធារណៈ។ ជាក់ស្ដែង ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករ និយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ គឺជាសមិទ្ធផលដ៏ធំធេង មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈពេញលេញសម្រាប់ជាប្រយោជន៍ដល់ កម្មករនិយោជិតគ្រប់ៗរូប។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពទៅក្នុងវិស័យសេដ្ឋកិច្ចក ប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។ រាជរដ្ឋាភិបាលសូមកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំអនុវត្ត ដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ៕
Post a Comment