ថ្ងៃនេះ , លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាត់កម្លាំង យកថវិការនិងគ្រឿងឧបភោគបរិភោគ ជូន លោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាកព្យាបាល.!!
ក្រុងប៉ោយប៉ែត : នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាល ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានចាត់បញ្ជូនក្រុមការងារតំណាងប៉ុស្តិ៍ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ ឋានៈ នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខ. លោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង បាននឹងកំពុងសម្រាកព្យាបាលនូវគេហឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងបាននាំយកថវិកា និងភេសជ្ជៈមួយចំនួនដែលបានមកពីការ ជួយឧបត្ថម្ភផ្ទាល់ របស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ យក ជំនួយទាំងនោះរួមមាន ៖
-ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ
-ប្រាក់បាតចំនួន ១៨,៧០០ បាត
-ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល
-ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ២កេស,ទឹកសុទ្ធ ៧កេស,ផងដែរ ។
(ដោយ : សហការី )។
Post a Comment